Welcome to ODA News in Cambodia, Dear Reader In this Blog, We would like to introduce ODA (Official Development Assistance) in Cambodia. Therefore, the readers and researchers could find the donor countries which provide grant aid and loan to the Royal Government of Cambodia in this blog. We try to do our best to find out the news related to ODA in Cambodia to publish in this blog. If you have any inquiries or information, please feel free to contact us via HP: 855-11-774 085 or Email: hortsroeu@gmail.com (Working Day: Monday - Friday, from 8:00 AM to 5:30PM). Best Wishes,.
You can listen to the MP3 player in the site by clicking this image:

Thursday, July 12, 2018

ODA News as of July 13, 2018, news release from local media]: [The World Bank Provides US $ 200 million in Concessional Loan to Improve Higher Education and Road Management Projects]

Print Friendly and PDFPrintPrint Friendly and PDFPDF
[ព័ត៌មានទាក់ទងទៅនឹងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៨ ការចេញផ្សាយព័ត៌មាន ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក][ធនាគារពិភពលោកផ្តល់ឥណទានសម្បទានចំនួន២០០លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងកែលម្អការអប់រំ ឧត្តមសិក្សា និងគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់][ODA News as of July 13, 2018, news release from local media]: [The World Bank Provides US $ 200 million in Concessional Loan to Improve Higher Education and Road Management Projects]
(Khmer): កម្ពុជា និងធនាគារពិភពលោកប្រចាំ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងឥណទានសម្បទានចំនួន២ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ២០០លានដុល្លារអាម៉េរិក សម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សា និងគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី ២ ជាហិរញ្ញប្បទានបន្ថែម។
គម្រោងកែលម្អការអប់រំឧត្តមសិក្សាគ្រោងចំណាយ ថវិកាសរុបចំនួន ៩២.៥០លាន ដុល្លារអាម៉េរិក ដែលក្នុងនោះ ឥណទានសម្បទានពីធនាគារ ពិភពលោកមាន ចំនួន ៩០លានដុល្លារ អាម៉េរិក និងថវិកាបដិភាគចំនួន ២.៥ លានដុល្លារអាម៉េ រិក សម្រាប់លើកកម្ពស់គុណភាពអប់រំ និង ការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ដោយផ្តោត លើមុខវិជ្ជា វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, គណិតវិទ្យា និងកសិកម្ម ដែលទាំងនេះ គឺជាសកម្មភាពស្នូលនៃ “ផែនការយុទ្ធសាស្ត្រវិស័យ អប់រំ ២០១៩-២០២៣” ព្រមទាំងចូលរួម គាំទ្រដោយផ្ទាល់ដល់ការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើ ជំនាញត្រឹមឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យនៃ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហ កម្មកម្ពុជាឆ្នាំ ២០១៥-២០២៥”។ គម្រោងនឹងពង្រឹងសមត្ថភាពបង្រៀន និងស្រាវជ្រាវដល់ គ្រឹះស្ថាន ឧត្តមសិក្សារបស់រដ្ឋចំនួន ៥ ក្នុងនោះ មាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យ ស្វាយរៀង, និងសាកលវិទ្យាល័យបាត់ដំបង, និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយចំនួន ដែលនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់និស្សិតសរុបប្រមាណ ១៦.៣៥៦នាក់។
ចំណែកឯក គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី ២-ហិរញ្ញប្បទានបន្ថែម លើគម្រោងបច្ចុប្បន្នគ្រោង ចំណាយថវិកាសរុបចំនួន ១១៣លានដុល្លារអាម៉េរិក ក្នុងនោះ ឥណទានសម្បទានពីធនាគារពិភពលោក ចំនួន ១១០លានដុល្លារអាម៉េរិក និងថវិកាបដិភាគ រាជរដ្ឋាភិបាលចំនួន ៣លានដុល្លារអាម៉េរិក សម្រាប់ វិនិយោគលើការស្តារ និងពង្រីកផ្លូវ ជាតិលេខ ៤ពីរាជធានីភ្នំពេញដល់ទីរួមខេត្តព្រះសីហនុ ក្នុងប្រវែងសរុប ២០៦គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវបច្ចុប្បន្នពីទំហំ៧ម៉ែត្រឱ្យដល់ ១១ម៉ែត្រ និងចាក់អ៊ុតកៅស៊ូប្រភេទ Asphalt Concret – AC។ គម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសមត្ថភាព ប្រកួតប្រជែង និងទ្រទ្រង់ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាម រយៈការតភ្ជាប់ផ្ទៃក្នុង របស់កម្ពុជាទៅកាន់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងលើសពីនេះ គឺជាខេត្តគោលដៅដែលត្រូវអភិវឌ្ឍន៍ និង ប្រែក្លាយឱ្យ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដូចបានកំណត់ក្នុងយុទ្ធ សាស្រ្ត ស្នូលរបស់ “គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥” ។
(English): Cambodia and the World Bank signed agreements on July 12, 2018 of US $ 200 million in Concessional Loan signaling the start of the implementation of two key investment projects, one seeking to improve higher education for industrial development, and the other one focused on enhancing road linkages from the economic center of the country—Phnom Penh—to the only deep-sea port in Preah Sihanouk province. The two projects are financed through credits from the International Development Association, the Bank’s fund for the poorest countries. They are credits without interest, with a final maturity of 38 years, including a grace period of six years.
[Higher Education Institutions Capacity Improvement Project (HEICP)] was approved by the World Bank’s Board of Executive Directors on April 28, 2018. Through the US$90 million HEICP, the World Bank will support Cambodia’s efforts to improve the quality of higher education and research in the country and to broaden access to higher education for disadvantaged students. This six years project will focus on improving science, technology, engineering, mathematic as well as agricultural programs, with the goal of equipping Cambodian graduates with more relevant and transferable skills that can support the country transition from a labor-intensive economy to one driven by knowledge. The project’s five key activities include: providing research funds in the priority subject areas; expanding classrooms and laboratories; building dormitories for disadvantaged students, such as students from poor households and remote areas, as well as female students; strengthening quality assurance and information systems; and working with international partners to improve the curriculum and methodology of the priority subject areas.
[Second Road Asset Management Project (RAMP II)] — was approved by the World Bank’s Board of Executive Directors on June 21, 2018. The US$110 million in additional financing for RAMP II will aim to improve the conditions, safety, and climate resilience of National Road No. 4. This road endures heavy traffic through several economic zones and rich agricultural areas. This additional financing will be used to upgrade more than 200 kilometers and improve road shoulders, build drains and bridges with innovative, climate resilient designs. This project will also seek to upgrade existing weighing stations and reduce the risk of overloading, install speed-limit zoning, guide-signs, solar powered lights, and speed cameras.

LinkWithin

Related Posts Plugin for WordPress, Blogger...
 
Copyright © 2011ODA NEWS IN CAMBODIA. All Rights Reserved.