English French German Spain Italian Dutch Russian Portuguese Japanese Korean Arabic Chinese Simplified
Welcome to ODA News in Cambodia, Dear Reader In this Blog, We would like to introduce ODA (Official Development Assistance) in Cambodia. Therefore, the readers and researchers could find the donor countries which provide grant aid and loan to the Royal Government of Cambodia in this blog. We try to do our best to find out the news related to ODA in Cambodia to publish in this blog. If you have any inquiries or information, please feel free to contact us via HP: 855-11-774 085 or Email: hortsroeu@gmail.com (Working Day: Monday - Friday, from 8:00 AM to 5:30PM). Best Wishes,.
You can listen to the MP3 player in the site by clicking this image:

Thursday, March 17, 2011

ផ្លូវវាងអង្គរជំហានទី២ប្រវែងជាង២០គីឡូម៉ែត្រជំនួយកូរ៉េត្រូវបានបើកការដ្ឋាន

Print Friendly and PDFPrintPrint Friendly and PDFPDF
ដោយ អប្សរា
ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១

 ផ្លូវវាងអង្គរជំហានទី២ប្រវែងជាង២០គីឡូម៉ែត្រជំនួយកូរ៉េត្រូវបានបើកការដ្ឋាន

(រូបថត សំណាង​)
លោក​អភិបាលខេត្ដ និង​មន្ដ្រី​កូរ៉េ​ថ្ងៃ​បើក​ការដ្ឋាន
 
ខេត្តសៀមរាប ផ្លូវ​វាង​ប្រាសាទ​អង្គរ​ជំហាន​​ទី​២​មានឈ្មោះ «មិត្ដភាព​កម្ពុជា​-កូរ៉េ» ចេញពី​ផ្លូវ​មុខ​អង្គ​រត​ភ្ជាប់​វង់​ធំ​ក្នុងស្រុក​អង្គរធំ​ដែល​មាន​ប្រវែង ជាង២០​គីឡូម៉ែត្រ ត្រូវ​បាន​បើកការដ្ឋាន​សាងសង់​អ៊ុត​កៅស៊ូ​ដោយគ្រោង​ចំណាយ​​អស់​ទឹកប្រាក់​ សរុប​ចំនួន១១,៥លាន​ដុល្លារអា​មេ​រិ​ក ជា​ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្ដិការ​អន្ដរ ជាតិ​កូរ៉េ

ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​វាង​អង្គរ​ដ៏​មាន​សារ ប្រយោជន៍​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី១៧ មី​នា ឆ្នាំ២០១១ នៅ​ក្នុងភូមិ​សាស្ដ្រ​ភូមិ​គោក​តា​ចាន់​ សង្កាត់​គោក​ចក ក្រុង​សៀមរាប ក្រោម​អធិប​តីភាពលោក​ស៊ូ ភិ​រិ​ន្ទ អភិបាល​ខេត្ដ​ និងលោក Jang Jin ho  ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋកូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមានការចូល​រួមមន្ដ្រី កង​កម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ប្រមាណ​ជាង៣​ពាន់​នាក់​

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋានលោក​ស៊ូ ភិ​រិ​ន្ទ បាន​មាន​ប្រសាសន៍​ថា ផ្លូវ​វាងអង្គរ​ឈ្មោះ​មិត្ដ​ភាព​កម្ពុជា​-កូរ៉េ» ជំហាន​ទី២ដែល​កំពុងបើក​ការដ្ឋាន​សាងសង់​នេះ​ជា​ជំនួយ​របស់សាធារណ​រដ្ឋ​ កូរ៉េតាម​រយៈ​ទី​ភ្នាក់ងារ​កិច្ច​សហប្រតិបត្ដិការ​អន្ដរជាតិ​កូរ៉េ «កូយ​កា» ផ្លូវ​នេះ​មាន​ប្រវែង​២០,៥គីឡូម៉ែត្រ ត្រូវ​សាងសង់​ទៅ​ជា​ផ្លូវ​អ៊ុត​កៅស៊ូ​គ្រោង​នឹង​ចំណាយ​រយៈពេល២ឆ្នាំ ដោយ​ចាប់ផ្ដើម​ពី​ពេល​នេះ​តទៅ​រហូត​ដល់​ដំណាច់​ខែតុលា ឆ្នាំ២០១២ ដែល​ត្រូវ​ចំណាយ​ជា​ទឹក​ប្រាក់សរុប​ប្រមាណ​១១.៥​លាន​ដុល្លារអា​មេ​​រិ​ក​។
លោក​ស៊ូ ភិ​រិ​ន្ទ ក៏​បាន​សំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារ​ណ​ រដ្ឋ​កូរ៉េ ដែល​បាន​ផ្ដល់​នូវ​ហិរញ្ញប្បទាន​ដ៏ថ្លៃថ្លា​សម្រាប់​ការ​សាងសង់​ផ្លូវ «មិត្ដភាព​​កម្ពុជា​-កូរ៉េ» នេះ ឡើង​សំរាប់​បម្រើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​វាង​តំបន់​រមណីយដ្ឋាន​ អង្គរ​ដែល​ជាបេតិកភណ្ឌ​ពិភពលោក និង​បំរើដល់​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​​នៅ​ក្នុង​តំបន់​អង្គរ ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​ក្នុង​ក្រុង​សៀម​រាបតាម​បណ្ដោយ​ផ្លូវ​នេះ ក្នុង​ការ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​កសិផល និង​ផលិតផល​ផ្សេង​ៗ​បាន​យ៉ាងងាយ​ស្រួល និង​ចំណាយ​តិច ដែល​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់របស់សម្ដេច​ អគ្គមហាសេនា​ប​តីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជាគឺ «មាន​ផ្លូវ មាន​ក្ដី​ស​ង្ឃឹម» រ​ដ្ធា​ភិ​បាលនៃ​សាធារណរ​ដ្ធ​កូរ៉េ កំពុង​តែ​ដើរ​តួ​នាំ​មុខគេ​ក្នុង​ការ​ផ្ដល់​ជំនួយ​លើ​ហេ​ដ្ឋា​រចនា​សម្ព​ ន្ធ័​ផ្លូវថ្នល់ ដែលប្រៀប​បានជា​សរសៃ​ឈាម​យ៉ាង​សំខាន់ត​ភ្ជាប់​ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​ មួយ​នៃ​ឧទ្យាន​អង្គរ​ បេ​តិក​ភណ្ឌ​ពិភពលោក​ដ៏​ល្បាញ​ល្បី​។

លោក​ប៊ុ​ន ណា​រិទ្ធ អគ្គនាយក​អា​ជា្ញ​ធរ​អប្សរាបាន​មាន​ប្រសាសន៍​រំលឹក​ថា សាធារណ​រដ្ឋ​កូរ៉េ​គឺជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ផ្ដល់​ជំ​នួយ​លើ​ហេដ្ឋា រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ឧទ្យាន​អង្គរ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ការ​ស្ថាបនា​​ផ្លូវ​នេះ​ជា​ជំហាន​ទី២​ហើយ នៅ​ចន្លោះ​ពី​ឆ្នាំ២០០៦​ដល់​ឆ្នាំ២០០៨ សា​ធារណរដ្ឋ​កូរ៉េ​ បាន​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​សរុបចំនួន៥​លាន៩​សែន​ដុល្លារ​អា​មេរិ​ក ស្ថាបនា​ផ្លូវក្រួស​ក្រហម​រួច​ចាក់​កៅស៊ូ​ចំនួន​ពីរ​ខ្សែ គឺខ្សែ​ទី​១ ផ្លូវវាង​ប្រាសាទ​អង្គរ​ពី​ខាងលិចប្រវែង៤,៨​គីឡូ​ម៉ែត្រ ទទឹង៨​ម៉ែត្រ ចាប់​ពី​ផ្លូ​វជាតិ​លេខ៦ជាប់​សាលា​បឋម​សិក្សាក្រួ​សមក​ភ្ជាប់​នឹង​ ផ្លូវកៅស៊ូ​ខាង​មុខប្រាសាទអង្គរវត្ដ​ក្បែរ​អតីត​ទីបញ្ជាការ​យោធភូមិភាគ​៤ ខ្សែ​ទី​២ ផ្លូវ​វាង​ពី​ខាងកើត​ប្រវែង​១០,៤គីឡូម៉ែត្រ ទទឹង៨​ម៉ែត្រចាប់​ពីផ្លូវជាតិ​លេខ៦ចំណុចផ្សារសា្វ​យ​ធំ​មក​​ភ្ជាប់​នឹង​ ផ្លូវបំបែក​ផ្សារ​ព្រះ​ដាក់ ហើយ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ ទី៥ ឧសភា ឆ្នាំ២០០៩ កន្លង​ទៅ​ក្រោម​អធិប​តីភាព​ដ៍​ខ្ព​ង​ខ្ពស់​របស់​លោ​កបណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​​រដ្ឋមន្ដ្រី​ រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ដ្រីនិង​ជា​ប្រធាន​អា​ជា្ញ​ធរ​ ជាតិ​អប្សរា
លោក​អគ្គនាយក​​បាន​បន្ដ​ទៀត​ថា នៅ​ចុង​ក្រោយ​នេះ​សាធារណ​ដ្ឋេ​កូរ៉េ​បាន​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ ចំនួន១១,៥​លានដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ ស្ថាបនា​ផ្លូវ​វាង​អង្គរជំហាន​ទី​២ ដោយអ៊ុត​កៅស៊ូ​​ប្រវែង២០,៥​គីឡូម៉ែត្រត​ភ្ជាប់​ផ្លូវ​អ៊ុត​កៅស៊ូ ទាំង​២ខ្សែ​ខាងលើ​ឱ្យ​ក្លាយជា​ផ្លូវ​ខ្សែ​ក្រ​វា​ត់​ជុំវិញ​តំបន់​ប្រាសាទ​ អង្គរ ដើម្បីចូលរួម​ចំណែក​ការពារ និង​លើក​តម្លៃ​តំបន់​សៀមរាប​-អង្គរ​ឱ្យ​បាន​គង់​វង្ស និង​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជាលោក Jang Jin ho បាន​មាន​ប្រសាសន៍​ដោយ​សន្យា​ថា រដ្ឋាភិបាល​កូរ៉េ​នឹងបន្ដ​សហការ​គ្នា​ដោយ​ស្អិតរ​មួ​តជាមួយ​រាជរដ្ឋា​ភិបាល កម្ពុជា ក្នុងការ​ជំរុញ​កំណើ​ន​សេដ្ឋ​កិច្ច​កម្ពុជាក៏​ដូច​ជា​ខេ​ត្ដេ​សៀមរាប លោក​​មាន​ជំនឿ​ជឿជាក់​ថា ផ្លូវវាង​ជំហាន​ទី​២ ដែល​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​នេះ នឹង​ក្លាយជា​មា​គ៌ានៃក្តីស​ង្ឈឹ​មដែល​ឈាន​ទៅដល់​អនាគត​ដ៏​ត្រចះត្រចង់នៃ​ កិច្ច​សហ​ប្រតិបត្តិការ​​រវាង​សាធា​រណរដ្ឋ​កូរ៉េ និង​កម្ពុជា៕

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
 
Copyright © 2011ODA NEWS IN CAMBODIA. All Rights Reserved.